วันพฤหัสบดีที่ 20 กันยายน พ.ศ. 2561

សាលា​ជំនាន់​ថ្មី


ដើម្បី​លើក​កម្ពស់​គុណភាព​នៃ​ការអប់រំ​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ ក្រសួង​អប់រំ យុវជន និង​កីឡា នា​ឆ្នាំ​សិក្សា​ ២០១៧-២០១៨ ​នេះ​បាន​សហការ​ជាមួយ​អង្គការ​សកម្មភាព​សម្រាប់​បឋមសិក្សា​នៅ​កម្ពុជា (Kampuchean Action For Primary Education) ដើម្បី​ដាក់​បញ្ចូល​នូវ​កម្មវិធី​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា "សាលា​ជំនាន់​ថ្មី"



ដែល​មាន​គោលបំណង​ធ្វើការ​ពង្រឹងសមត្ថភាព​បន្ថែម​ចំពោះ​សិស្ស​នៅ​កម្ពុជា ដើម្បី​ឲ្យ​ពួកគេ​អាច​ចូលរួម​ប្រកួតប្រជែង​ជាមួយ​សិស្ស​នៅ​បណ្តា​ប្រទេស​នានា​លើ​សកលលោក​។
កម្មវិធី​សាលា​ជំនាន់​ថ្មី​ផ្តោត​លើ​មុខវិជ្ជា​សំខាន់ៗ​មួយ​ចំនួន​មាន​ដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (Science, Technology, Engineering and Mathematics​។




កម្មវិធី​សាលា​ជំនាន់​ថ្មី​មាន​ភាព​ខុស​គ្នា​ពី​កម្មវិធី​ដែល​សាលា​ចំណេះដឹង​ទូទៅ​នានា​កំពុង​អនុវត្ត​មួយ​ចំនួន​ដូចជា ៖
-​ការសិក្សា​មាន​ ២ ​ពេល​ក្នុង​ ១ ​ថ្ងៃ​ (៧ ​ម៉ោង​) ចាប់ពី​ថ្ងៃ​ចន្ទ ដល់​ថ្ងៃ​សៅរ៍
-​សិស្ស​ក្នុង​ ១ ​ថ្នាក់​ត្រូវ​បាន​កំណត់​ចន្លោះ​ពី ៣០-៣៥ ​នាក់
-​មាន​សម្ភារ​ឧបទេស​គ្រប់គ្រាន់​ក្នុង​ការរៀន និង​បង្រៀន
-​មាន​កម្មវិធីសិក្សា​ភាសាបរទេស និង​កុំព្យូទ័រ​ជាដើម​។​​  (ពី ៖ The Phnom Penh Post)


 ខណៈពេលបច្ចុប្បន្ន នៅតាមសាលាមួយចំនួន នៅមានការបង្រៀន ពីពេល ដោយឲ្យសិស្សរៀនពេលព្រឹកនិងពេលរសៀល ប្រសិនជាសិស្សដែលរៀនព្រឹកហើយ មិនបាច់រៀន រសៀលទេ។               ដោយសារមូលហេតុ                                                

១. កង្វះខាតគ្រូបង្រៀន                                        
២. កង្វះខាត ថ្នាក់រៀន                                          
៣. កង្វះបរិក្ខាឧបទេស  ការបង្រៀននិងរៀន
៤. គ្រូបង្រៀនទទួលបានប្រាក់ខែតិចតួច

តែយ៉ាងណាក៍ដោយ បច្ចុប្បន្នក្រសួងអប់រំបានបង្កើនការជ្រើសរើសគ្រូបង្រៀនបានយ៉ាងច្រើនពី១ឆ្នាំទៅ១ឆ្នាំ ហើយបានកំពង់បន្តរការសាងសង់អាគាររៀនតាមសាលានិមួយៗបានយ៉ាងច្រើនគួរសមតាមរយៈថវិការរបស់រដ្ឋាភិបាល និងជំនួយរបស់អង្គការក្រៅប្រទេសនានា។

តាមរយៈការសង្កេតនាពេលកន្លងទៅសាលា ១ចំនួន ជាពិសេសសាលានៅទីក្រុង    នៅអនុវត្តន៍ការរៀន២ពេលនេះ ដោយសា
​   - កត្តាគ្រូបង្រៀន បង្រៀននៅសាលារដ្ឋតិច ដើម្បីបានបង្រៀនគួរ ឫមានអាជីវកម្មផ្ទាល់ខ្លួន
​   - កត្តាសាលា មានអាគាតិច តែសាលាជាអ្នកព្រមទទួលយកសិស្សដើម្បីបានចំនួនច្រើន
 សាលាមួយចំនួនមានអាគាគ្រប់គ្រាន់ និងគ្រូគ្រប់គ្រាន់ហើយតែនៅតែបង្រៀន២ពេលដ៍ដែល ក៍ដោយសាអនុញ្ញាតឲ្យគ្រូបង្រៀនតិច តាមមតិខ្លះថា គ្រូ១ចំនួនបង្រៀនតែ២ទៅ៣ម៉ោង ក្នុង១សប្តាហ៍។



 កម្មវិធីសិក្សាប្រទេសយើងនៅមានកម្រិតទៅហើយ ថែមទាំមានបញ្ហាការបង្រៀននិងរៀនទៅទៀតដូចនេះហើយបញ្ហាទាំងឡាយនេះគួរតែបានដោះស្រាយជាលំដាប់ ។ តាមគំនិតផ្ទាល់ខ្លួន៖

១.ដោះស្រាយបញ្ហាជីវភាពនិងអភិវឌ្ឍន៍គ្រូបង្រៀន  (គុណភាពគ្រូ)
២. ដោះស្រាយបញ្ហាអាគារ ថា្នក់រៀន រួមទាំងបរិក្ខារ  (បំបាត់ការបង្រៀន១ពេល ឫការបង្រៀនគួរ)
៣. ដោះស្រាយបញ្ហាពុករលួយ និងបក្សពួកនិយមនៅតាមសាលា
៤. ផ្តល់ថវិការក្នុងការអភិវឌ្ឃន៍បន្ថែម និងតាមដានប្រើប្រាស់ឲ្យត្រូវតាមគោលបំណង

បើអាចបានគួរតែពិនិត្យសំរួលនិងធ្វើការអភិវឌ្ឍន៍កម្មវិធីសិក្សាពីថ្នាក់តូចដល់មធ្យម ឲ្យបានសមស្របនិងតម្រូវការ ការងារ និងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនិងប្រទេសជាតិ ។
 ពិព្រោះ ប្រទេស១កើតឡើងទៅបានដោយសារមានមនុស្សរស់នៅ អភិវឌ្ឍន៍មនុស្ស ទទួលបានលទ្ធផលខ្លាំងជាងការអភិវឌ្ឃន៍អ្វីៗទាំងអស់។