ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែប្រសើរ ក្រសួងអប់រំ យុវជន និងកីឡា នាឆ្នាំសិក្សា ២០១៧-២០១៨ នេះបានសហការជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (Kampuchean Action For Primary Education) ដើម្បីដាក់បញ្ចូលនូវកម្មវិធីថ្មីមួយដែលមានឈ្មោះថា "សាលាជំនាន់ថ្មី"
ដែលមានគោលបំណងធ្វើការពង្រឹងសមត្ថភាពបន្ថែមចំពោះសិស្សនៅកម្ពុជា ដើម្បីឲ្យពួកគេអាចចូលរួមប្រកួតប្រជែងជាមួយសិស្សនៅបណ្តាប្រទេសនានាលើសកលលោក។
កម្មវិធីសាលាជំនាន់ថ្មីផ្តោតលើមុខវិជ្ជាសំខាន់ៗមួយចំនួនមានដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (Science, Technology, Engineering and Mathematics។
កម្មវិធីសាលាជំនាន់ថ្មីមានភាពខុសគ្នាពីកម្មវិធីដែលសាលាចំណេះដឹងទូទៅនានាកំពុងអនុវត្តមួយចំនួនដូចជា ៖
-ការសិក្សាមាន ២ ពេលក្នុង ១ ថ្ងៃ (៧ ម៉ោង) ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍
-សិស្សក្នុង ១ ថ្នាក់ត្រូវបានកំណត់ចន្លោះពី ៣០-៣៥ នាក់
-មានសម្ភារឧបទេសគ្រប់គ្រាន់ក្នុងការរៀន និងបង្រៀន
ខណៈពេលបច្ចុប្បន្ន នៅតាមសាលាមួយចំនួន នៅមានការបង្រៀន ពីពេល ដោយឲ្យសិស្សរៀនពេលព្រឹកនិងពេលរសៀល ប្រសិនជាសិស្សដែលរៀនព្រឹកហើយ មិនបាច់រៀន រសៀលទេ។ ដោយសារមូលហេតុ
១. កង្វះខាតគ្រូបង្រៀន
២. កង្វះខាត ថ្នាក់រៀន
៣. កង្វះបរិក្ខាឧបទេស ការបង្រៀននិងរៀន
៤. គ្រូបង្រៀនទទួលបានប្រាក់ខែតិចតួច
តាមរយៈការសង្កេតនាពេលកន្លងទៅសាលា ១ចំនួន ជាពិសេសសាលានៅទីក្រុង នៅអនុវត្តន៍ការរៀន២ពេលនេះ ដោយសា
- កត្តាគ្រូបង្រៀន បង្រៀននៅសាលារដ្ឋតិច ដើម្បីបានបង្រៀនគួរ ឫមានអាជីវកម្មផ្ទាល់ខ្លួន - កត្តាសាលា មានអាគាតិច តែសាលាជាអ្នកព្រមទទួលយកសិស្សដើម្បីបានចំនួនច្រើន
សាលាមួយចំនួនមានអាគាគ្រប់គ្រាន់ និងគ្រូគ្រប់គ្រាន់ហើយតែនៅតែបង្រៀន២ពេលដ៍ដែល ក៍ដោយសាអនុញ្ញាតឲ្យគ្រូបង្រៀនតិច តាមមតិខ្លះថា គ្រូ១ចំនួនបង្រៀនតែ២ទៅ៣ម៉ោង ក្នុង១សប្តាហ៍។
កម្មវិធីសិក្សាប្រទេសយើងនៅមានកម្រិតទៅហើយ ថែមទាំមានបញ្ហាការបង្រៀននិងរៀនទៅទៀតដូចនេះហើយបញ្ហាទាំងឡាយនេះគួរតែបានដោះស្រាយជាលំដាប់ ។ តាមគំនិតផ្ទាល់ខ្លួន៖
១.ដោះស្រាយបញ្ហាជីវភាពនិងអភិវឌ្ឍន៍គ្រូបង្រៀន (គុណភាពគ្រូ)
២. ដោះស្រាយបញ្ហាអាគារ ថា្នក់រៀន រួមទាំងបរិក្ខារ (បំបាត់ការបង្រៀន១ពេល ឫការបង្រៀនគួរ)
៣. ដោះស្រាយបញ្ហាពុករលួយ និងបក្សពួកនិយមនៅតាមសាលា
៤. ផ្តល់ថវិការក្នុងការអភិវឌ្ឃន៍បន្ថែម និងតាមដានប្រើប្រាស់ឲ្យត្រូវតាមគោលបំណង
បើអាចបានគួរតែពិនិត្យសំរួលនិងធ្វើការអភិវឌ្ឍន៍កម្មវិធីសិក្សាពីថ្នាក់តូចដល់មធ្យម ឲ្យបានសមស្របនិងតម្រូវការ ការងារ និងគោលដៅអភិវឌ្ឍន៍ធនធានមនុស្សនិងប្រទេសជាតិ ។
ពិព្រោះ ប្រទេស១កើតឡើងទៅបានដោយសារមានមនុស្សរស់នៅ អភិវឌ្ឍន៍មនុស្ស ទទួលបានលទ្ធផលខ្លាំងជាងការអភិវឌ្ឃន៍អ្វីៗទាំងអស់។